Winners of Miss Cambodia to #PressforProgress in Celebration of International Women’s Day 2018

ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃនេះកញ្ញា ប៊ី សុធារី ជាជ័យលាភីកញ្ញាឯកកម្ពុជា២០១៦ និងកញ្ញា រឿន ណាត ជាជ័យលាភីកញ្ញាឯកកម្ពុជា២០១៧ នឹងចូលរួមជាមួយស្រ្តីដែលមកពីបណ្ដាប្រទេសផ្សេងៗក្នុងយុទ្ទនាការនៃទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០១៨។

PHNOM PENH, CAMBODIA March 8, 2018 – Ms. By Sotheary and Ms. Rern Nat, winners of Miss Cambodia 2016 and 2017 respectively, will today join women from across the globe in campaigning for a #PressforProgress in celebration of International Women’s Day 2018.

យោងតាមវែបសាយផ្លូវការរបស់យុទ្ធនាការនេះអំពាវនាវឱ្យមាន“សកម្មភាពរួមគ្នានិងការទទួលខុសត្រូវរួមដើម្បីគាំទ្រដល់សមភាពយេនឌ័រ។”

According to the campaign’s official website, #PressforProgress calls for a “collective action and shared responsibility for driving gender equality.”

Miss Universe Cambodia 2017 | Ms. By Sotheary

កញ្ញា ប៊ី សុធារី បានលើកឡើងថា៖ នាងខ្ញុំពិតជារីករាយណាស់ក្នុងការគាំទ្រយុទ្ធនាការមួយនេះ ព្រោះនាងខ្ញុំជឿជាក់លើភាពខ្លាំងនិងភាពឈ្លាសវៃដែលស្ត្រីមាន។ អ្នកម្តាយនិងបងស្រីរបស់នាងខ្ញុំគឺជាសមាជិកនៃកងទ័ពជើងទឹកកម្ពុជាហើយនាងខ្ញុំពិតជាមានមោទនភាពនិងគាំទ្រដល់ស្ត្រីដូចជាពួកគាត់ដែលធ្វើឱ្យមានផលវិជ្ជមានដល់សង្គមរបស់យើង ។

“I’m very happy to support the #PressforProgress campaign because I believe in the unique strength and intelligence that women possess. My mother and sister are actually members of the Royal Cambodian Navy, and I’m very proud and supportive of women like them who have a huge and positive impact in our society,” says Sotheary.

កញ្ញា ណាត ក៏បានលើកឡើងថា៖ “នាងខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ ព្រោះខ្ញុំមានការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្ត្រីទាំងអស់ ដូចជាម្តាយរបស់នាងខ្ញុំផ្ទាល់ ជាស្រ្តីដែលមានភាពរឹងមាំនិងមានភាពឯករាជ្យលើខ្លួនឯង។ អ្នកម្តាយរបស់នាងខ្ញុំបានចិញ្ចឹមនាងខ្ញុំតែម្នាក់ឯង ហើយនាងខ្ញុំនឹងគ្មានថ្ងៃនេះ ប្រសិនបើវាមិនបានទទួលក្ដីស្រលាញ់និងការណែនាំពីគាត់។

Similarly, Nat says “I passionately support the #PressforProgress campaign because I have deep admiration for all women, like my own mother, who are strong and independent. My mother raised me on her own and I wouldn’t be here today if it wasn’t for her love and guidance.”

សូមចូលទៅកាន់គេហទំព័រផ្លូវការនៃទិវាសិទ្ធិនារីអន្តរជាតិ ដើម្បីទទួលបានពត៌មានបន្ថែមអំពីយុទ្ធនាការនេះ For more information about the #PressforProgress campaign, you may visit the International Women’s Day’s official website: www.internationalwomensday.com

សូមចូលទៅកាន់គេហទំព័រខាងក្រោម ដើម្បីទទួលបានពត៌មានថ្មីៗអំពីកម្មវិធីប្រកួតកញ្ញាឯកកម្ពុជា សម្រស់ព្រះរាជាណាចក្រនៃខ្ញុំ៖ For news and updates on Miss Cambodia, Beauty of my Kingdom, you may visit:


Leave a Reply

Your email address will not be published. Required fields are marked *