This Girl is on Fire: Annchhany Kha is our Miss Asia Pacific International Cambodia 2018

បើតាមការក្រឡេកមើលដំបូង កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជា ខា អានឆានី គឺជាមនុស្សស្រីដ៏សាមញ្ញម្នាក់ ដែលមានមុនស្នេហ៍ទាក់ទាញដោយសារតែអត្តចរិតស្រគត់ស្រគុំ និង ទន់ភ្លន់របស់ខ្លួន។ តែលើសពីនេះទៅទៀតនោះ កញ្ញាក៏ជានារីម្នាក់ដែលពោរពេញទៅដោយការអត់ធ្មត់ ដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងខណ:តំណាងអោយប្រទេសកម្ពុជា នៅក្នុង “កម្មវិធីប្រកួតជាអន្តរជាតិ” ជាមួយបេក្ខនារីដ៏ស្រស់ស្អាតជាច្រើនទៀត ដែលមកពីបណ្តាប្រទេសជុំវិញពិភពលោក។

Photography by: AlexBuntha Photography
Designer/Outfit by: Natacha Van Collection

At first glance, Miss Asia Pacific International Cambodia 2018 Annchhany Kha comes across as your typical girl-next-door whose overall charm comes from her simplicity and shyness. Though indeed, it’s true for her case, don’t be misled. She’s a “girl on fire” who’s ready to take on the challenge of representing the Kingdom of Cambodia in an international “showdown” of top beauties from around the world.

Photography by: AlexBuntha Photography
Designer/Outfit by: Natacha Van Collection

ការចាប់ផ្តើមដ៏សាមញ្ញ

កញ្ញា ខា អានឆានី ឬ ឆានី (បើតាមអ្នកផ្ទះ និងមិត្តភក្តិរបស់កញ្ញាតែងហៅ) ជានារីម្នាក់ ដែលមានជីវប្រវត្តិប្រកបទៅដោយភាពសាមញ្ញធម្មតាមួយរូប។ កញ្ញាចាប់កំណើតនៅឯខេត្តកំពង់ចាម ក្នុងគ្រួសារត្រកូលកសិករ។ កញ្ញាជានារីដ៏សាមញ្ញមួយរូប ដែលនាពេលទំនេរ កញ្ញាចូលចិត្តនៅផ្ទះ អានសៀវភៅ និងស្តាប់ចម្រៀង។

កញ្ញាបាននិយាយប្រាប់ថា “អត្តចរិតរបស់នាងខ្ញុំ គឺស្រដៀងគ្នាទៅនឹងជីវប្រវត្តិផ្ទាល់របស់នាងខ្ញុំដែរ៖ មានភាពសាមញ្ញ និង ធម្មតា។ ពេលទំនេរពីការងារ គឺនៅផ្ទះអានប្រលោមលោក និង ស្តាប់ចម្រៀងដែលខ្លួនចូលចិត្ត។ ហើយនាងខ្ញុំក៏ចូលចិត្តចំណាយពេលទំនេរនៅជាមួយគ្រួសារផងដែរ ប៉ុន្តែនាងខ្ញុំគិតថា នេះជារឿងដ៏សាមញ្ញមួយទៅហើយសម្រាប់ប្រជាជនខ្មែរយើង ព្រោះការនៅជិតគ្រួសារ ប្រៀបដូចជាផ្នែកមួយនៃវប្បធម៏របស់យើងអីចឹងដែរ” ។

នាពេលសព្វថ្ងៃនេះ កញ្ញា ឆានី បានផ្លាស់មកស្នាក់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាលើមុខជំនាញ គ្រប់គ្រង សណ្ឋាគារ និង បដិសណ្ឋារកិច្ច ក៏ដូចជាបន្តក្តីសុបិន្តរបស់ខ្លួនលើវិស័យសិល្ប: និង វប្បធម៍។ បើយោងទៅតាមការរៀបរាប់របស់កញ្ញានោះ អ្វីៗគ្រប់យ៉ាង សុទ្ធសឹងតែដើម្បីគ្រួសារទាំងអស់។

កញ្ញាបានបន្តប្រាប់ថា “អ្វីៗដែលនាងខ្ញុំខិតខំប្រឹងប្រឹងធ្វើឡើងនាពេលសព្វថ្ងៃនេះ គឺសម្រាប់តែគ្រួសារទាំងអស់។ ការចាកចេញ និង រស់នៅឆ្ងាយពីពួកគាត់ គឺមិនមានភាពងាយស្រួលនោះឡើយ។ ហើយការសិក្សារបណ្តើរ ធ្វើការបណ្តើរវិញ ក៏មិនមែនងាយស្រួលដូចគ្នានោះដែរ ប៉ុន្តែដោយសារនាងខ្ញុំមានបំណងចង់ពង្រឹងខ្លួនអោយល្អបំផុត សម្រាប់ពួកគាត់ នេះក៏ព្រោះតែពួកគាត់គឺជាកម្លាំងចិត្ត ហើយក៏ជាការបំផុសគំនិតមួយសម្រាប់នាងខ្ញុំផងដែរ”។

HUMBLE BEGINNINGS

Kha Annchhany, or Chhany to her family and close friends, comes from a modest background. She was born in Kampong Cham Province to a family whose livelihood is farming. She also has simple joys and loves staying at home to read books and listen to music.

“My personality is similar to my background: very simple and relaxed. If I’m not working, I just stay at home and enjoy my favorite novels and music. I also love spending time with my family. But, I guess, that’s normal for most Cambodians. Being close to our families is part of our culture,” she said.

Today, Chhany lives in the capital city of Phnom Penh to study Hotel & Tourism Management and to pursue her dream of excelling in Arts & Culture – all of which, according to her, she does for her family.

“Everything I’m doing now is for my family. Being away from them and having to live in the city is not easy. Studying while also working is also not easy. But, I want to do well for them. They’re my strength and inspiration,” she said.

Photography by: Pu Sam of Pusam Image
Designer/Outfit by: ARMADA‘s “Hidden Fortress”
Location: Golden Chenla Hotel

បំណងប្រាថ្នាដ៏ធំ

ទោះបីជាក្នុងចិត្តតែងគិតគូពីគ្រួសារក៏ដោយនោះ កញ្ញា ឆានី ក៏នៅតែមានក្តីសុបិនចង់ក្លាយជាកញ្ញាឯកប្រកបដោយភាពជោគជ័យមួយរូប ជាតារាសម្តែង និងម្ចាស់សណ្ឋាគារផងដែរ។ ហើយជាមួយនឹងការងារជាជ័យលាភីលេខ ៥ ក្នុងការប្រកួត កញ្ញាឯកកម្ពុជា ២០១៧ កញ្ញាកំពុងតែត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្រាចគោលដៅបន្ទាប់របស់ខ្លួន។

កញ្ញាបាននិយាយប្រាប់ថា “ជ័យលាភីកញ្ញាឯកកម្ពុជា ២០១៧ ចំណាត់ថ្នាក់លេខ ៥ ជាការបោះជំហាន ដ៏សំខាន់មួយក្នុងអាជីពរបស់នាងខ្ញុំ។ ដោយវាបាននាំមកនូវឱកាសសម្រាប់នាងខ្ញុំ ក្នុងការចូលរួមការងារសប្បុរសជាច្រើន ព្រមទាំងការងារជាតារាបង្ហាញម៉ូដផងដែរ។ វាជាដំណើរដ៏វែងឆ្ងាយ និង អស្ចារ្យ ហើយនាងខ្ញុំមានភាពសប្បាយរីករាយជាអនេក សម្រាប់ការទទួលបាននូវការយកចិត្តទុកដាក់យ៉ាងដឹតដល់ពីស្ថាប័នរៀបចំការប្រកួតកញ្ញាឯកកម្ពុជា។”

តើឆានីនឹងបោះជំហានទៅមុខយ៉ាងណាទៀត? បើយោងតាមការរៀបរាប់ប្រាប់របស់កញ្ញា គឺគ្មានអ្វីផ្សេងទៀត ក្រៅពីការតំណាងអោយព្រះរាជាណាចក្រកម្ពុជា សម្រាប់ការប្រកួតកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិនោះឡើយ ដែលកម្មវិធីប្រកួតនេះ ត្រូវបានរៀបចំទូទាំងពិភពលោកជាយូរមកហើយ។

កញ្ញាបានបន្តប្រាប់ថា “នាពេលនេះ នាងខ្ញុំផ្តោតលើរឿងតែមួយគត់ ហើយនោះគឺការតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកួតកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិលើកទី ៥០ ទៅតាមសមត្ថភាពដែលអាចធ្វើទៅបាន។

Photography by: Pu Sam of Pusam Image
Designer/Outfit by: Mayura Wedding Dress
Location: Kampong Thom’s Sambor Prei Kuk Complex

BIG DREAMS

With her family in mind, Chhany dreams of becoming a successful beauty queen, actress and hotel owner. And with the Miss Cambodia 2017 4th runner-up title already a feather in her cap, it will be just a matter of time before she fulfills the other two.

“Winning the Miss Cambodia 2017 4th runner-up title is a very important step in my career. It has opened many windows of opportunities for me such as getting involved in many charities and modelling projects. It’s been an amazing journey so far and I’m really grateful to the Miss Cambodia Organization for their support,” she said.

And what’s the next big step for Chhany? According to her, it’s none other than representing the Kingdom of Cambodia in this year’s Miss Asia Pacific International – the longest running beauty pageant in the world.

“Right now, I’m focused on one thing: to represent the Kingdom of Cambodia in the 50th Miss Asia Pacific International to the best of my ability. It’s the oldest beauty pageant in the world, and it would be a real honor to win the crown for my beloved country. I’m excited,” she said.

Photography by: Sensations Photography
Designer/Outfit by: Soy Wedding Planner and Salon
Location: Cultural Heritage Tour in Siem Reap

ដំបូន្មានសម្រាប់អ្នកជំនាន់ក្រោយ

បន្ទាប់ពីសាកសួរកញ្ញា ឆានី អំពីតិចនិកមួួយចំនួន ក៏ដូចជាការណែនាំ ដែលកញ្ញាអាចផ្តល់ជូន ទៅដល់អ្នកដែលមានក្តីស្រម៉ៃស្រដៀងគ្នានោះ ដំបូន្មានដ៏សាមញ្ញរបស់កញ្ញាគឺ «ធ្វើអ្វីដែលជាខ្លួនឯង»។ អ្នកអាចអភិវឌ្ឍន៍ និង កែលម្អខ្លួនឯងបាន ប៉ុន្តែត្រូវរក្សាភាពស្មោះត្រង់ជានិច្ច។ ហើយត្រូវមានភាពខុសប្លែកពីគេ»។

កញ្ញាក៏មានសារពិសេសមួយផងដែរសម្រាប់យុវវ័យកម្ពុជា ដែលមានបំណងចង់ចូលរួមការប្រកូត បវរកញ្ញាកម្ពុជា ឬ ចាប់យកអាជីពជាតារាបង្ហាញម៉ូតនៅថ្ងៃណាមួយផងដែរ។

ដោយកញ្ញាបានប្រាប់ថា “នាងខ្ញុំជឿជាក់ថា ដើម្បីសម្រេចអោយបានល្អនៅក្នុងការប្រកួតបវរកញ្ញាកម្ពុជា អ្នកត្រូវតែមានការយល់ដឹង រួមជាមួយគំនិតនៃការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវប្បធម៌របស់ជាតិយើង។ វាពិតជាមានសារ:សំខាន់ណាស់ ជាពិសេសក្នុងខណះដែលអ្នកនឹងតំណាងឱ្យប្រទេសជាតិ នៅក្នុងការប្រកួតជាអន្តរជាតិមួយ។ អ្នកត្រូវតែអាចលើកកម្ពស់សម្រស់នៃវប្បធម៌ខ្មែរបាន។ ហើយនោះជាអ្វីដែលនាងខ្ញុំ មានបំណងចង់សម្រេចអោយបាននៅក្នុងព្រឹត្តិការណ៍នៃការប្រកួត កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ នាពេលខាងមុខនេះ»។

Photography by: Vega Roxas Jayson
Designer/Outfit by: Madam Boutiques Amy
Hair and Makeup by: Syna Styling
Location: Arise Agency Studio

ADVICE TO YOUNG DREAMERS

Ask Chhany what tip or suggestion can she give to young people who have similar dreams like her, and she only have one simple advice to give “Be yourself. You can develop and improve on yourself, but always be true to yourself. Stay unique from the rest,” she says.

She also has a special message to young Cambodians who wants to join Miss Cambodia or be a model someday.

“I believe that, in order to do well in Miss Cambodia, you must have a deep understanding and appreciation for our culture. It’s important, especially if you’ll represent the country in international pageants. You must be able to promote the beauty of Khmer culture. And that’s what I intend to do in the upcoming Miss Asia Pacific International,” she said.

For news and updates on Miss Asia Pacific International Cambodia 2018, you may visit:

• Website: www.misscambodia.org
• Facebook: www.facebook.com/cambodiapageantry
• Instagram: www.instagram.com/misscambodiaorg
• YouTube: www.youtube.com/misscambodiaorg
• Twitter: www.twitter.com/misscambodiaorg

#MissAsiaPacificInternationalCambodia2018 #MissAsiaPacificInternational2018


Leave a Reply

Your email address will not be published. Required fields are marked *