Siem Reap Province – The major tourist hub in northwestern Cambodia is the gateway to the famous temple ruins of Angkor, the seat of the Khmer Kingdom from 9th – 15th centuries. This huge complex of intricate stone buildings consists of 200 monuments and spreads over an area of 400 square kilometers. It preserved the world’s largest religious monument, Angkor Wat - the main temple, and many others including the giant, mysterious faces carved in Bayon Temple at Angkor Thom. Angkor Complex is the soul of Khmer people. It accurately represents Khmer art, great civilization, spiritual heart, national identity and political power.
ខេត្តសៀមរាប ខេត្តទេសចរណ៍ដែលស្ថិតនៅទិសពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាដែលមានកេរ្តិ៍ឈ្មោះមួយនេះ គឺជាច្រកទ្វារទៅកាន់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់អាណាចក្រខ្មែរក្នុងសតវត្សទី ដល់ ១៥ តំបន់ដ៏ធំដែលមានប្រសាទបុរាណជាច្រើនធ្វើពីថ្មនេះ មានវិមានប្រមាណ ២០០ ដែលលាតសន្ធឹងលើផ្ទៃដីជាង ៤០០ គីឡូម៉ែត្រការ៉េ វាគឺជាកន្លែងគោរពបូជាសាសនាធំបំផុតក្នុងពិភពលោកដែលមានប្រាសាទអង្គរវត្ត និងប្រសាទធំៗអាថ៌កំបាំងជាច្រើនដែលមានចម្លាក់បាយ័ននៅអង្គរធំជាដើម តំបន់អង្គរ គឺជាព្រលឹងជាតិខ្មែរ វាតំណាងឲ្យសិល្បៈខ្មែរ អារ្យធម៌ដ៏រុងរឿង អត្តសញ្ញាណជាតិ និងអំណាចនយោបាយដ៏ខ្លាំងក្លារបស់បុព្វបុរសខ្មែរ

The surrounding area of the Angkorian ruins turned Siem Reap into a boomtown in less than a decade. Hotels, night markets, pub streets and restaurants sprung rapidly to cater to the influx and increase in tourism industry. Full of many diverse cultural and historical attractions, it draws around 2 million local and international tourists each year. Siem Reap ranked fourth in the World’s Best Cities of Travel and Leisure in 2014.

តំបន់ព័ទ្ធជុំវិញអង្គរ បានធ្វើឲ្យខេត្តសៀមរាបក្លាយជាទីក្រុងដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលតិចជាង ទសវត្សរ៍នេះ សណ្ឋាគារ ផ្សាររាត្រី ផាប់ស្ទ្រីត និងភោជនីយដ្ឋាន បានរីកដុះដូចផ្សិត និងបម្រើភ្ញៀវទេសចរណ៍ដែលមានការកើនឡើងយ៉ាងឆាប់រហ័ស ជាកន្លែងដែលមានការទាក់ទាញបែបវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប ខេត្តសៀមរាបបានទាក់ទាញទេសចរជាតិ និងអន្តរជាតិប្រមាណ លាននាក់ជារៀងរាល់ឆ្នាំ គួររំឭកថា ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ នៅក្នុងការបោះឆ្នោតទីក្រុងល្អបំផុតក្នុងពិភពលោកនៃពានរង្វាន់ Travel and Leisure ក្នុងឆ្នាំ ២០១៤

Miss Cambodia 2016 Beauty of my Kingdom paid tribute to this World Heritage Site. Our 20 lovely candidates eagerly prepped for the second Pageant Activity – the Cultural Heritage Tour. In the early morning check in, our candidates saw the new expansion of Phnom Penh International Airport. They happily boarded Bassaka Air, The Official Airline Partner of Miss Cambodia 2016. This was a memorable moment for some of them, as this is their first time to fly in an airplane. Upon their arrival in Siem Reap, Angkor Davann Luxury Hotel & Spa, a classic 5-star hotel, hosted our 20 candidates and offered non-stop luxurious hospitality services.

កញ្ញាឯកកម្ពុជា២០១៦សម្រស់ព្រះរាជាណាចក្រនៃខ្ញុំគោរពឲ្យតម្លៃដល់តំបន់បេតិកភណ្ឌពិភពលោកនេះយ៉ាងខ្លាំងហើយកញ្ញាឯកដ៏ស្រស់ស្អាត២០រូបរបស់យើងបានត្រៀមខ្លួនជាស្រេចសម្រាប់សកម្មភាពទី២គឺការទស្សនកិច្ចនៅតំបន់បេតិកភណ្ឌវប្បធម៌នេះ។នៅពេលព្រលឹមស្រាងៗកញ្ញាឯករបស់យើងបានធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយពួកគេបានធ្វើដំណើរតាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍បាសាកាអ៊ែរដែលជាក្រុមហ៊ុនអាកាសចរណ៍ដៃគូផ្លូវការនៃកម្មវិធីកញ្ញាឯកកម្ពុជា២០១៦។វាជាអនុស្សាវរីយ៍មួយដ៏អស្ចារ្យពីព្រោះវាជាការធ្វើដំណើរតាមផ្លូវអាកាសលើកទី១សម្រាប់ពួកគេ។នៅពេលមកដល់ខេត្តសៀមរាបបេក្ខនារី២០រូបរបស់យើងបានស្នាក់នៅសណ្ឋាគារនិងមណ្ឌលស៉្បាAngkor Davannលំដាប់ផ្កាយ៥ដែលផ្តល់សេវាកម្មប្រកបដោយភាពកក់ក្តៅបំផុត។

PlusMax and Dee’s Studio collaborated for a photo shoot of our candidates in Khmer Traditional Costumes bringing back old-time memories in a unique lifestyle, arts and fashion. The second day saw the girls having fun tour in some of the most visited sites – Ta Prom, Angkor Thom, Bayon Temple and sunset in Angkor Wat. The Cultural Heritage Tour was surely an essential part of Miss Cambodia 2016 Beauty of my Kingdom. It brought the girls back to its roots of civilization and being proud that it has its own identity and world-renowned heritage.

ស្ទូឌីយ៉ូ PlusMax and Dee’s បានសហការថតរូបឲ្យកញ្ញាឯករបស់យើងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏ទាក់ទាញ និងប្រកបដោយលក្ខណៈសិល្បៈខ្មែរពិតៗ ថ្ងៃទី កញ្ញាឯករបស់យើង បានទៅទស្សនកិច្ចនៅប្រសាទតាព្រហ្ម អង្គរធំ ប្រាសាទបាយ័ន និងថ្ងៃលិចនៅអង្គរវត្ត ដំណើរទស្សនកិច្ចនៅតំបន់បេតិកភណ្ឌពិភពលោកនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកញ្ញាឯកកម្ពុជា ២០១៦ សម្រស់ព្រះរាជាណាចក្រនៃខ្ញុំ ពីព្រោះវាបានធ្វើឲ្យពួកគេនឹកឃើញពីប្រវត្តិសាស្ត្រដ៏រុងរឿងនៃអារ្យធម៌សម័យបុរាណរបស់ខ្មែរ និងធ្វើឲ្យពួកគេមានមោទនភាពដែលបានកើតជាកូនខ្មែរនៅលើទឹកដីបេតិកភណ្ឌពិភពលោកនេះ


Leave a Reply

Your email address will not be published. Required fields are marked *