Miss Cambodia 2016 Thrilled University Students in Battambang!
កម្មវិធីប្រឡង “កញ្ញាឯក កម្ពុជា ឆ្នាំ ២០១៦” ធ្វើឲ្យនិស្សិតសាកលវិទ្យាល័យក្នុងខេត្តបាត់ដំបងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង!

September 16-17, Battambang Province – The second largest city located in the North Western part of the country is the home of over one million people. It ranks third as the most populous region. With a tropical climate and a vast land for farming, it is the leading rice producing province making its name as “The Rice Bowl of Cambodia”.

ថ្ងៃទី ១៦ និង ១៧ កញ្ញា ខេត្តបាត់ដំបង ៖ បាត់ដំបង គឺជាខេត្តដែលធំជាងគេចំណាត់ថ្នាក់លេខ ២ នៅទិសពាយព្យប្រទេសកម្ពុជាដែលមានប្រជាជនជាង ១ លាននាក់ ហើយមានប្រជាជនច្រើនជាងគេចំណាត់ថ្នាក់លេខ ៣ ។ ជាមួយអាកាសធាតុតំបន់ត្រូពិច និងផ្ទៃដីធំសម្រាប់កសិកម្ម ខេត្តដែលមានអំណោយផលមួយនេះ គឺជាខេត្តដែលមានសម្បូរស្រូវជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

A popular classic song tells a wonderful story of Battambang. Known for its peaceful and pleasant sceneries, it has always charmed visitors for its natural beauty, preserved temples and wonderful sunsets.

មានបទចម្រៀងដ៏ល្បីមួយដែលច្រៀងរៀបរាប់អំពីប្រវត្តិដ៏អស្ចារ្យរបស់ខេត្តបាត់ដំបង ។ ដោយមានទេសភាពស្ងប់ស្ងាត់ និងធម្មជាតិស្រស់ស្អាត ប្រាសាទបុរាណ និងទេសភាពសូរិយាអស្តង្គតដ៏ទាក់ទាញ ខេត្តដ៏មានមន្តស្នេហ៍មួយនេះ តែងតែទាក់ទាញទេសចរបានយ៉ាងច្រើនជានិច្ច ។

Miss Cambodia organizers surprised some university students. Select campuses where visited for screening invitations which generated positive response and curiosity. Excitement overflowed with friends encouraging and supporting the application of their homegrown beauties.

កម្មវិធីប្រឡង “កញ្ញាឯក កម្ពុជា ឆ្នាំ ២០១៦” បានធ្វើឲ្យនិស្សិតសាកលវិទ្យាល័យមួយចំនួនក្នុងខេត្តបាត់ដំបងមានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ។ កម្មវិធីប្រឡងជ្រើសរើសកញ្ញាឯកវគ្គដំបូងនេះ បានទទួលការដាក់ពាក្យសុំជាច្រើនពីនិស្សិតសាកលវិទ្យាល័យ ។ ការគាំទ្រពីមិត្តភ័ក្តិ និងបងប្អូននៅក្នុងខេត្តនេះ បានលើកទឹកចិត្តបេក្ខនារីនៅតាមសាកលវិទ្យាល័យនៅខេត្តបាត់ដំបងមកដាក់ពាក្យយ៉ាងច្រើន ។

Registration started with a handful of girls filling out their application forms. The two-day screening process saw some potential candidates.  Then quick orientation and briefing was conducted. A series of questions from the panel gave the applicants a chance to show off their grace, personality and confidence.

មានបេក្ខនារីជាច្រើន បានដាក់ពាក្យចុះឈ្មោះប្រឡងកញ្ញាឯករបស់យើង ។ ការប្រឡងជ្រើសរើសដែលមានរយៈពេល ២ ថ្ងៃដំបូង បានបង្ហាញថា យើងបានស្វែងរកបេក្ខភាពដែលមានសក្តានុពលមួយចំនួនហើយ ។ សំណួរជាច្រើនពីគណៈកម្មាធិការជ្រើសរើសរបស់យើង បានផ្តល់ឱកាសឲ្យបេក្ខនារីរបស់យើងបង្ហាញពីសមត្ថភាព រូបសម្បត្តិ និងទំនុកចិត្តរបស់ពួកគេ ។

It was an overwhelming response for the first leg of the Screening Caravan.

Will any of the applicants from Battambang make their way to the Grand Coronation Night on October 14th?

យើងបានទទួលការគាំទ្រ និងពាក្យសុំប្រឡងកញ្ញាឯកកម្ពុជាជាច្រើនសម្រាប់ជុំទី ១ នេះ ។ តើនឹងមានបេក្ខនារីមកពីខេត្តបាត់ដំបងគ្រងម្កុដ “កញ្ញាឯក កម្ពុជា ឆ្នាំ ២០១៦” នៅថ្ងៃទី ១៤ តុលា ឬទេ?


Leave a Reply

Your email address will not be published. Required fields are marked *