Cambodia’s Rep Send-off to Miss Tourism Queen of the Year International 2016
កម្ពុជាបញ្ជូនកញ្ញាករបស់ខ្លួនចូលរួមប្រកួតកញ្ញាកទេសចរណ៍ឃ្វីនអន្តរជាតិឆ្នាំ ២០១៦ ក្នុងប្រទេសចិន

Nov. 30, Phnom Penh, Cambodia - It will be an exciting three weeks of fabulous
journey for Ms. Pen Punnavath as she vies to bring prestige and honour to the
Kingdom of Cambodia-and competes for her very first International Beauty
Pageant after finishing Fourth Runner-Up and receiving Miss Fitness award in the
recently concluded Miss Cambodia 2016, Beauty of my Kingdom.

ភ្នំពេញ ថ្ងៃទី ៣០ វិច្ឆិកា ២០១៦ ៖ កញ្ញាប៉ែន ពុណ្ណាវឌ្ឍន៍ ដែលបានជាប់លេខ ៥ និង
ទទួលបានពានរង្វាន់កញ្ញាឯកដែលមានកាយសម្បទាល្អក្នុង “កម្មវិធីប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ ២០១៦
សម្រស់ព្រះរាជាណាចក្រនៃខ្ញុំ” នឹងចំណាយពេល ៣ សប្តាហ៍ក្នុងប្រទេសចិនដើម្បីចូលរួមប្រកួតកញ្ញាឯក
ទេសចរណ៍ឃ្វីនអន្តរជាតិឆ្នាំ ២០១៦ តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី ១ របស់
កញ្ញាដែលចូលរួមការប្រកួតកញ្ញាឯកលក្ខណៈអន្តរជាតិ ហើយកញ្ញានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព
ដើម្បីនាំយកកិត្តិយសមកជូនព្រះរាជាណាចក្រកម្ពុជា។

Pen Punnavath, 19 years of age, is Cambodia’s representative to this year’s Miss Tourism Queen of the Year International 2016 World Final— an international world-class event that honours the exceptional women of today and promotes Tourism, Friendship and World Peace. She’s a freshman student of Economic Development at Phnom Penh International University and would love to showcase her talent called Bokator, more formally known as Labokator, a Khmer martial art that may be a predecessor of Southeast Asian kickboxing styles. We’re excited to see Ms. Punnavath in her elegant attires such as National Costume to showcase Traditional Fashion in Khmer Silk Design, Evening Gown for Preliminary and Final Competition— Wardrobe and Costumes all designed by Paradise Tailor.   She’ll also be wearing beautiful creations of Evening Gowns for dinner and reception designed by La Female and Cocktail dresses for events and activities designed by Luna Boutique.

កញ្ញាវ័យក្មេងអាយុ ១៩ ឆ្នាំប៉ែន ពុណ្ណាវឌ្ឍន៍ នឹងតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិឆ្នាំ ២០១៦ វគ្គផ្តាច់ព្រ័ត្រ ដែលកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ គឺជាការប្រកួតដែលឲ្យតម្លៃលើនារីដែលមានស្នាដៃលើកកម្ពស់វិស័យទេសចរណ៍ មិត្តភាព និងសន្តិភាពពិភពលោក។ កញ្ញា គឺជានិស្សិតឆ្នាំទី ១

ជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ចនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ហើយកញ្ញានឹងបង្ហាញសមត្ថភាពក្បាច់គុនបុរាណខ្មែរល្បុកក្កតោដែលជាក្បាច់គុនប្រដាល់សេរីខ្មែរដែលមានអាយុកាលចំណាស់ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។ យើងមានមោទនភាពដែលកញ្ញាពុណ្ណាវឌ្ឍន៍នឹងស្លៀកឈុតប្រពៃណីខ្មែរដើម្បីបង្ហាញពិភពលោកឲ្យបានស្គាល់ម៉ូដសម្លៀកបំពាក់ខ្មែរដែលផលិតពីសរសៃសូត្រ។ កញ្ញានឹងស្លៀកឈុតរាត្រីសមោសរច្នៃម៉ូដដោយហាងកាត់ដេរ Paradise Tailor ផងដែរក្នុងការប្រកួតវគ្គដំបូង និងវគ្គផ្តាច់ព្រ័ត្រ។ កញ្ញាក៏នឹងស្លៀកពាក់រ៉ូបរាត្រីសមោសរសម្រាប់ស្លៀកពាក់ចូលរួមក្នុងកម្មវិធីជប់លៀងពេលល្ងាចច្នៃម៉ូដដោយក្រុមហ៊ុន La Female និងរ៉ូបឈុតជប់លៀងសម្រាប់ចូលរួមពិធីជប់លៀងច្នៃម៉ូដដោយហាង Luna Boutique ផងដែរ។

NagaWorld, the Official Hotel Partner and Venue of Miss Cambodia 2016 is proud to present Cambodia’s representative, Ms. Punnavath to the 22nd Miss Tourism Queen of the Year International 2016— and officiating a Send-off Press Conference at Level 2, Meeting Room 4 & 5, NagaWorld Hotel from 3pm to 5pm, today November 30, 2016.

ណាហ្គាវើល ដែលជាទីតាំង និងសណ្ឋាគារដៃគូផ្លូវការនៃកម្មវិធីប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ ២០១៦ មានមោទនភាពសូមណែនាំកញ្ញាប៉ែន ពុណ្ណាវឌ្ឍន៍ ដែលនឹងចូលរួមក្នុងកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិឆ្នាំ ២០១៦ តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា សន្និសីទសារព័ត៌មានជូនដំណើរកញ្ញាពុណ្ណាវឌ្ឍន៍ នឹងធ្វើឡើងនៅជាន់ទី ២ បន្ទប់លេខ ៤ និង ៥ សណ្ឋាគារណាហ្គាវើល ពីម៉ោង ៣ រសៀល ដល់ ៥ ល្ងាច នៅថ្ងៃទី ៣០ វិច្ឆិកា ២០១៦ នេះ។

សូមចូលរួមអបអរសាទរ គាំទ្រ និងលើកទឹកចិត្តកញ្ញាប៉ែន ពុណ្ណាវឌ្ឍន៍
ចូលរួមក្នុងកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិឆ្នាំ ២០១៦
វគ្គផ្តាច់ព្រ័ត្រដែលព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកនេះ នឹងប្រព្រឹតិ្តទៅនៅថ្ងៃទី ១៨ ធ្នូ ២០១៦
ក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ សូមជូនពរឲ្យកញ្ញាពុណ្ណាវឌ្ឍន៍ឲ្យជួបសំណាងល្អក្នុង
កម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិឆ្នាំ ២០១៦ នេះ!

Check out these exclusive updates and photos with our
Miss Tourism Queen of the Year International 2016
Representative Ms. Punnavath Pen— she’s now in Shanghai,China

For more info about Miss Cambodia 2016 Representatives’ News and Events, go to:
• Website: www.misscambodia.org
• Facebook: www.facebook.com/CambodiaPageantry
• Instagram: www.instagram.com/misscambodiaorg
• YouTube: www.youtube.com/channel/UC6_S_ab32aeULB1F2gtKV8g

Link to  Miss Tourism Queen of the Year 2016
• Website: http://www.missqueeninternational.com/?page_id=856


Leave a Reply

Your email address will not be published. Required fields are marked *