Kampong Cham Beauties Joined the Screening of Miss Cambodia 2016!
សុភាពនារី និងក្រមុំលាក់ខ្លួនខេត្តកំពង់ចាម ចូលរួមការប្រឡង “កញ្ញាឯកកម្ពុជា ២០១៦” វគ្គដំបូង !
September 19-20, Kampong Cham Province – Kampong Cham City hosted the second leg of screening caravan where students and young beautiful ladies were seen showing interest to be part of the national search for Miss Cambodia 2016.
ថ្ងៃទី ១៩ និង ២០ កញ្ញា ខេត្តកំពង់ចាម ៖ ការប្រឡងជ្រើសរើស “កញ្ញាឯកកម្ពុជា ២០១៦” វគ្គដំបូងជើងទី ២ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ចាមដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សនិស្សិត និងសុភាពនារី!

Kampong Cham played an important connection to the eastern region of the country. Kizuna Bridge opened in 2001 and was the first bridge built in the Mekong River in Cambodia. The province has always been an important trade and transportation hub. It also has a claim to fame tourist attraction, the Bamboo Bridge and Koh Paen. It is the longest bamboo bridge in the world, stretching up to over one-kilometer-long that is rebuilt every year after the rainy season. It leads to a scenic spot and fine sandy Koh Paen Beach. The town has its preserved 12th century temples, French Colonial buildings and the famed palace of King’s Residence. It is truly a mix of the old and new.

កំពង់ចាម គឺជាខេត្តដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ។ ស្ពានគីហ្ស៊ូណា ត្រូវបានបើកដំណើរការក្នុងឆ្នាំ ២០០១ និងជាស្ពានទី ១ ដែលត្រូវបានកសាងឆ្លងកាត់ទន្លេមេគង្គក្នុងព្រះរាជាណាចក្រកម្ពុជា ។ ខេត្តនេះ គឺជាខេត្តពាណិជ្ជកម្មដ៏សំខាន់ដែលមានទំនិញដឹកឆ្លងកាត់ជាច្រើន ។ វាជាខេត្តដែលមានកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ ដូចជាស្ពានឫស្សី និងកោះប៉ែន ជាដើម ។ វាមានស្ពានឫស្សីដែលមានប្រវែងវែងជាងគេនៅក្នុងពិភពលោកដែលមានប្រវែងជាង ១ គីឡូម៉ែត្រដែលត្រូវបានសាងសង់ឡើងវិញជារៀងរាល់ឆ្នាំបន្ទាប់ពីរដូវវស្សា ។ វាលាតសន្ធឹងនៅលើវាលខ្សាច់ទឹកសាបដ៏ស្រស់ស្អាតដែលគេស្គាល់ថា វាលខ្សាច់កោះប៉ែន ។ នៅក្នុងខេត្តនេះ ក៏មានប្រាសាទបុរាណដែលត្រូវបានកសាងក្នុងសតវត្សទី ១២ អគារសម័យអាណានិគមនិយមបារាំង និងដំណាក់ស្តេចដ៏ល្បីឈ្មោះផងដែរ ។ វាគឺជាខេត្តដែលមានភាពបុរាណផង និងសម័យផង ។

The peaceful provincial capital has unveiled its beauty. Early applicants have started to arrive in 7 Makara Hotel, the venue for the screening. Some potential candidates confidently showed up with hopes to be selected as finalists. Quick trainings on catwalk, stage presence and interview skills gave each applicant a chance to shine on stage. Girls also showed their grace as they embark in photo shoot and video test shots.

ទីរួមខេត្តដែលមានភាពសុខសាន្តមួយនេះ មានក្រមុំលាក់ខ្លួនជាច្រើន ។ មានបេក្ខនារីជាច្រើន បានមកដល់សណ្ឋាគារ ៧ មករាដែលជាទីកន្លែងប្រឡងជ្រើសរើសវគ្គដំបូង ។ មានបេក្ខនារីមួយចំនួន បានបង្ហាញពីសក្តានុពលរបស់ខ្លួនរួចជាស្រេចដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។ ការបង្ហាត់រៀបដើរ “ឃែតវ៉ក” (catwalk) ការបង្ហាញរៀបដើរលើឆាក និងជំនាញសម្ភាសន៍ បានផ្តល់ឱកាសឲ្យបេក្ខនារីម្នាក់ៗនូវភាពលេចធ្លោយ៉ាងខ្លាំងនៅលើឆាក ។ ពួកគេ ក៏មានសមត្ថភាពពេញលេញផងដែរនៅពេលប្រឡងថតរូប និងវីដេអូ ។

 

After the screening process, all applicants were given gift packs from UNILEVER and free WING Account.

បន្ទាប់ពីបានប្រឡងជ្រើសរើសវគ្គដំបូងនេះ បេក្ខនារីទាំងអស់ បានទទួលនូវគ្រឿងសម្អាងពីក្រុមហ៊ុន Unilever និងគណនី Wing ឥតគិតថ្លៃ ។

 

Let’s wait and see who among the Kampong Cham applicants will make it to the Finals!

សូមរង់ចាំមើលទាំងអស់គ្នា ថាតើស្រីស្អាតមកពីខេត្តកំពង់ចាម អាចឡើងដល់វគ្គផ្តាច់ព័្រត្រឬទេ!

 


Leave a Reply

Your email address will not be published. Required fields are marked *