Ms. Kem Sreykeo to Compete in the First-Ever “Miss Tourism Beauty of Asia 2018”

ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ទីក្រុង​ CAMARINES NORTE​ ប្រទេសហ្វីលីពីន–ជ័យលាភី​កញ្ញាឯកកម្ពុជា២០១៧ ចំណាត់ថ្នាក់លេខ៣ គឺកញ្ញា កឹម ស្រីកែវ តំណាងអោយប្រទេសកម្ពុជាដែលនឹងចូលរួមប្រកួតក្នុងកម្មវិធី “​បរវកញ្ញាទេសចរណ៍សម្រស់នៃអាស៊ី” ជាលើកដំបូង ធ្វើឡើងនៅទីក្រុង Camarines Norte ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងប្រទេសហ្វីលីពីន។

CAMARINES NORTE, PHILIPPINES – Miss Cambodia 2017 2nd Runner-Up, Ms. Kem Sreykeo is set to represent the country in the first-ever “Miss Tourism Beauty of Asia 2018” pageant to be held in Camarines Norte, a popular tourist destination in the Philippines.

កម្មវិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី០៨ ខែមេសា ព្រមទាំងចុងក្រោយបញ្ចប់ដោយ “រាត្រីគ្រងម្កុដ ” នៅថ្ងៃទី២៩ ខែមេសា ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍នៅក្នុងតំបន់ ក្នុងការផ្ដល់ឱកាសអោយបេក្ខនារីតំណាងប្រទេសផ្សេងៗចូលរួមប្រកួតដើម្បីបង្ហាញអំពីទេពកោសល្យ រួមទាំងសំលៀកបំពាក់តំណាងអត្តសញ្ញាណជាតិ និងប្រពៃណីរៀងៗខ្លួន។

The event, which will commence on April 8 and concluded with a “Coronation Night” on April 29, aims to propel tourism in the region by providing venues for top representatives of participating countries to showcase talents and attire based on their respective customs and traditions.

ស្រីកែវ បានចូលរួមប្រកួតក្នុងកម្មវិធី “បរវកញ្ញាទេសចរណ៍អន្តរជាតិ” កាលពីឆ្នាំមុននៅម៉ាឡេស៊ី បានសម្តែងក្តីរំភើប​រីករាយយ៉ាងខ្លាំងចំពោះការចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។

Sreykeo, who also competed in last year’s “Miss Tourism International” pageant in Malaysia, expressed her excitement over her imminent participation in the event.

នាងក៏បានលើកឡើងថា៖ “ វាគឺជាកិត្ដិយសដ៏ធំធេងណាស់សម្រាប់ខ្ញុំដែលបានទទួលឱកាសដើម្បីតំណាងឱ្យប្រទេសកម្ពុជាដែលជាប្រទេសជាទីស្រឡាញ់របស់ខ្ញុំចូលរួមប្រកួតនៅលើឆាកអន្ដរជាតិដ៏អស្ចារ្យ ។ នាងខ្ញុំពិតជារំភើបណាស់ វាគឺជាពេលវេលាដ៏មានមោទនភាពសម្រាប់នាងខ្ញុំនិងគ្រួសាររបស់នាងខ្ញុំ។ នាងខ្ញុំនឹងខិតខំធ្វើបានល្អបំផុតដើម្បីធ្វើអោយប្រជាជនខ្មែរមានមោទនភាពចំពោះនាងខ្ញុំ”។

“It’s a tremendous honor for me to be given this opportunity to represent Cambodia, my beloved country, once again in a prestigious international event. I’m very thrilled, it’s a proud moment for me and my family. I’ll definitely do my best in making my fellow Cambodians proud,” she said.

 

សូមចូលទៅកាន់គេហទំព័រខាងក្រោមដើម្បីទទួលបានពត៌មានថ្មីៗអំពីកម្មវិធីប្រកួតកញ្ញាឯក កម្ពុជា សម្រស់ព្រះរាជាណាចក្រនៃខ្ញុំ៖ For news and updates on Miss Cambodia, Beauty of my Kingdom, you may visit:

• Website: misscambodia.org
• Facebook: facebook.com/cambodiapageantry
• Instagram: instagram.com/misscambodiaorg
• YouTube: youtube.com/misscambodiaorg
• Twitter: twitter.com/misscambodiaorg


Leave a Reply

Your email address will not be published. Required fields are marked *