From Orphan to Goddess of the Earth: Senglyhour Keo is our Miss Earth Cambodia 2018

ពីក្មេងកំព្រាម្នាក់ ក្លាយជាទេពអប្សរនៃភពផែនដី 
បទសម្ភាសន៍ជាមួយកញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៨ កែវ សេងលីហួរ

ខ្សែជីវិតរបស់កញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៨ កែវ សេងលីហួរ មានលក្ខណះស្រដៀងគ្នាទៅ និងសាច់រឿងនៃបទចម្រៀង Broadway “អានី” ដែរ។ ខុសគ្នាត្រង់តែ មិនមានមហាសេដ្ឋី
ណាមួយមកជួយសង្រ្គោះរូបកញ្ញា ចេញពីស្ថានការណ៍ដ៏លំបាកនេះទេ។ ផ្ទុយទៅវិញ គឺសេចក្តីស្រឡាញ់របស់ខ្លួនទៅលើវិស័យនៃ ការអប់រំ និង “ភាពស្រស់ស្អាត” ដែលបានជួយសង្គ្រោះកញ្ញា។

Photography by: AlexBuntha Photography
Designer/Outfit by: Natacha Van Collection

An interview with Miss Earth Cambodia 2018 Keo Seng Lyhour

Getting to know the life story of Miss Earth Cambodia 2018 Keo Seng Lyhour is similar to watching the classic Broadway musical “Annie.” Only, it wasn’t a billionaire benefactor that saved her from her predicament. Instead, it was her love for education and “beauty” that would be her rescue.

Photography by: AlexBuntha Photography
Designer/Outfit by: Natacha Van Collection

ខ្សែជីវិតដែលមិនងាយផ្តូលរលំ

កាលពីកុមារភាព កញ្ញា កែវ សេងលីហួរ – ឬ លីហួរ (បើតាមគ្រួសារ និង មិត្តភក្តិរបស់កញ្ញាតែងហៅ) បានអោយដឹងថា ជីវិតរបស់ខ្លួនត្រូវបានកំណត់ប្រឈមទៅដោយបញ្ហា។ ដោយសារតែឪពុកម្ដាយរបស់កញ្ញា បានលាចាកលោកនៅមុនពេលដែលពួកគាត់អាចមើលថែទាំរូបកញ្ញា កញ្ញាត្រូវធំដឹងក្តីឡើងនៅមណ្ឌល កុមារកំព្រា ដោយពឹងផ្អែកលើទឹកចិត្តសប្បុរសរបស់មនុស្សឯទៀត។

កញ្ញាបានរៀបរាប់ប្រាប់ថា “ប្រសិនបើនឹកទៅដល់ការចងចាំដំបូងរបស់នាងខ្ញុំវិញ វាមិនមែនជាការចម្អិនម្ហូបរបស់ អ្នកម្តាយ ឬ ក្តីស្រឡាញ់ដែលទទួលបានពីលោកឪពុកនោះឡើយ។ នាងខ្ញុំមិនធ្លាប់ទទួលបានបទពិសោធន៍ទាំង នោះទេ។ ការចងចាំពីកុមារភាពរបស់នាងខ្ញុំ គឺជីវិតនៅក្នុងមណ្ឌលកុមារកំព្រាមួយ ព្រោះនោះជាកន្លែង ដែលនាងខ្ញុំធំដឹងក្តីឡើង»។

តែរឿងរ៉ាវទាំងនោះ មិនបានធ្វើអោយ លីហួរ ទទួលរងតែភាពជូរចត់នៅក្នុងជីវិតនោះឡើយ។ តាមពិតទៅ កញ្ញាតែងមានអារម្មណ៍ផ្ទុយមកវិញមួយថា វាជាបទពិសោធន៍ដែលធ្វើឱ្យកញ្ញា ក្លាយជាបុគ្គលមួយរូប ដូចសព្វថ្ងៃនេះ។

ការធំដឹងក្តីនៅក្នុងមណ្ឌលកុមារកំព្រា បានជួយនាងខ្ញុំឱ្យក្លាយជាមនុស្សសុភាពរាបសារម្នាក់។ ប្រសិនបើគ្មានជំនួយពីអ្នកដទៃ នាងខ្ញុំក៏មិនអាចបន្តទៅមុខបាននៅក្នុងជីវិតនេះឡើយ នោះហើយ ជាអ្វីដែលនាងខ្ញុំនឹងចងចាំក្នុងជីវិតទាំងមូលរបស់នាងខ្ញុំ។ វាក៏បានធ្វើឱ្យនាងខ្ញុំមានភាពរឹងមាំផងដែរ។ នាងខ្ញុំមិនធ្លាប់បានគិតទេថា នាងខ្ញុំនឹងមានការប្តេជ្ញាចិត្តនេះ ប្រសិនបើជីវិតមានភាពងាយស្រួលនោះ “។

IT’S  A HARD KNOCK LIFE

At a very young age, Keo Senglyhour – or simply Lyhour to her family and friends – knew that her life is set to be full of challenges. With both of her parents passing away before they can even properly care for her, she had to grow up in an orphanage and rely on the kindness of other people.

“Ask me to recall my earliest memories and it wouldn’t be my mother’s cooking or my father’s affection. I didn’t get to experience those things. My childhood memories revolve around life in the orphanage, because that’s where I grew up,” she said.

That said, don’t mistake Lyhour to be bitter towards life. In fact, she feels the opposite because it was that same experience that made her become the person that she is today.

“Growing up in an orphanage helped me become a humble person. I couldn’t have made it in life without the help of other people, and this is something that I’ll keep in mind my entire life. It also made me strong. I don’t think that I’ll be this determined if I had an easy life,” she added.

Photography by: Pu Sam of Pusam Image
Designer/Outfit by: ARMADA‘s “Hidden Fortress
Location: Golden Chenla Hotel

ក្តីស្រឡាញ់ទៅលើវិស័យអប់រំ និង សម្រស់ស្រស់សោភា

លីហួរ ក៏បានរំលឹកផងដែរថា ជីវិតរបស់កញ្ញានៅមណ្ឌលកុមារកំព្រា បាននាំខ្លួនឱ្យ ដឹងពីគុណតម្លៃនៃការអប់រំ និង សិល្បៈ។
កញ្ញាបានរៀបរាប់ប្រាប់ថា “នៅឯមណ្ឌលក្មេងកំព្រា ពួកគាត់តែងបានផ្តល់ឱកាសឱ្យយើងរៀននូវភាសាអង់គ្លេស និង មុខវិជ្ជាផ្សេងៗទៀត។ នាងខ្ញុំក៏បានចាប់ផ្តើមធ្វើការរៀនសូត្រ ដោយបន្តចាប់ចិត្តស្រឡាញ់ទៅលើផ្នែក វប្បធម៌ និង សិល្បៈ ហើយជាពិសេសនោះគឺការរាំ។ អ្វីៗទាំងអស់នេះ បានផ្តល់ជាក្តីសង្ឃឹមមួយដល់រូបនាងខ្ញុំ ក៏ដូចជា ឱកាសក្នុងការបន្តប្រយុទ្ធក្នុងជីវិត»។

ដោយសារតែក្តីស្រឡាញ់របស់ខ្លួនទៅលើវប្បធម៌និងសិល្បៈ ទីបំផុតកញ្ញាបានចូលរួម ក្នុងការប្រកួតបវរកញ្ញាកម្ពុជាឆ្នាំ ២០១៧ ដែលជាព្រឹត្តិការណ៍មួយ ដែលរូបកញ្ញាផ្ទាល់បានចាត់ទុកថា ជាវេទិកាដ៏ល្អបំផុតសម្រាប់ការលើកកម្ពស់វិស័យសម្រស់។

កញ្ញារៀបរាប់ប្រាប់ថា “នាងខ្ញុំបានសម្រេចចិត្តចូលរួមការប្រកួតបវរកញ្ញាកម្ពុជា ក៏ដោយសារតែ នេះជាការប្រកួតដ៏ធំបំផុត ដែលផ្តោតទៅលើ សម្រស់ រួមទាំងវប្បធម៌របស់ខ្មែរយើង។ នោះជាមូលហេតុមួយ ដែលនាពេលដែលនាងខ្ញុំទទួលជ័យលាភីលេខ ២ នោះ នាងខ្ញុំស្ទើតែមិនជឿលើខ្លួនឯង។ វាប្រៀបដូចជាក្តីសុបិនមួយ។ នាងខ្ញុំពិតជាសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទាំងអស់គ្នា ដែលតែងតែគាំទ្ររូបនាងខ្ញុំ។ នាងខ្ញុំនឹងបន្តអោយអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នា មានមោទនភាពមកលើរូបនាងខ្ញុំ»។

Photography by: Pu Sam of Pusam Image
Designer/Outfit by: ARMADA‘s “Hidden Fortress
Location: Golden Chenla Hotel

LOVE FOR EDUCATION & BEAUTY

Lyhour also recalls that it was through her life in the orphanage that led her to value education and the arts.

“In the orphanage, they gave us the opportunity to learn English and other subjects. I also learned and fell in love with culture and the arts – particularly dancing. All of these gave me hope as a child, and a fighting chance in life,” she said.

With her love for culture and the arts, she eventually joined Miss Cambodia in 2017 – an event which she considers the best platform for appreciating beauty.

“I joined Miss Cambodia because it was the biggest celebration of Khmer beauty and culture. That’s why when I won the 1st runner-up title, I couldn’t believe it. It felt like a dream. I’m thankful for everyone who supported me. I’ll continue doing my best to make you all proud,” she added.

Photography by: Sensations Photography
Designer/Outfit by: Soy Wedding Planner and Salon
Location: Cultural Heritage Tour in Siem Reap

សម្រស់ដ៏ស្រស់សោភានៃ ‘ទេពអប្សរភពផែនដី“ ត្រូវបានរះឡើង

កាលពីខែឧសភាកន្លងទៅនេះ Arise Agency ដែលជាភ្នាក់ងាររក្សាសិទ្ធិស្លាកសញ្ញា “កញ្ញាឯកផែនដី” កម្ពុជា បានប្រកាសថា លីហួរ នឹងក្លាយជាបេក្ខនារីតំណាងផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែង លំដាប់អន្តរជាតិនេះ។ ហើយចាប់ពីពេលនោះមក កញ្ញាទទួលបាននូវការបណ្តុះបណ្តាល និង បានត្រៀមលក្ខណៈ យ៉ាងយកចិត្តទុកដាក់សម្រាប់ការប្រកួតនេះ។

“វាជាកិត្តិយសដ៏ធំធេងមួយសម្រាប់នាងខ្ញុំ ក្នុងការតំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅក្នុងការប្រកួត កញ្ញាឯកផែនដីឆ្នាំ ២០១៨ នាពេលខាងមុខនេះ ដែលនឹងត្រូវប្រារព្ធឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នាងខ្ញុំមិនដឹងថាត្រូវរៀបរាប់ប្រាប់អំពីអារម្មណ៍របស់នាងខ្ញុំយ៉ាងណានោះឡើយ។ នាងខ្ញុំពិតជាមានក្តីរំភើបយ៉ាងខ្លាំង ក៏ដូចជាមានបំណង ចង់ឱ្យជនរួមជាតិរបស់នាងខ្ញុំមានមោទនភាពផងដែរ»។

នាពេលសាកសួរថា តើកញ្ញាមានសារអ្វីមួយទៅកាន់ជនរួមជាតិកម្ពុជាដែរឬទេនោះ កញ្ញាបាននិយាយប្រាប់ថានាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់បងប្អូនខ្មែរទាំងអស់ ដែលបានគាំទ្រដល់រូបនាងខ្ញុំ ចាប់តាំងពីការចាប់ផ្តើមនៃដំណើរការប្រកួតកន្លងមក។ អ្នកទាំងអស់គ្នានេះ ជាមូលហេតុ ដែលនាងខ្ញុំបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នាងខ្ញុំមានបំណងចង់ឱ្យអ្នកទាំងអស់គ្នា មានមោទនភាពមកលើរូបនាងខ្ញុំ។

កញ្ញាបានបន្ថែមទៀតថា “នាងខ្ញុំក៏មានបំណង ចង់ផ្ញើសារប្រាប់ទៅកាន់យុវជនវ័យក ដែលកំពុងជួបប្រទះ នូវទុក្ខពិបាកក្នុងជីវិតផងដែរថា ចូរកុំបាក់ទឹកចិត្ត ចូរខិតខំបន្តការសិក្សារៀនសូត្រ នោះអ្នកនឹងអាចបំពេញក្តីសុបិនរបស់ខ្លួននៅថ្ងៃណាមួយ។ នាងខ្ញុំមានភាពជឿជាក់លើអ្នកទាំងអស់គ្នា “។

Photography by: Vega Roxas Jayson
Designer/Outfit by: Madam Boutiques Amy
Hair and Makeup by: Syna Styling
Location: Arise Agency Studio

THE RISE OF THE “GODDESS OF THE EARTH”

In May, Arise Agency – the official franchise holder of “Miss Earth” franchise in Cambodia – announced Lyhour as the Kingdom’s official representative in the highly acclaimed international pageant. From then on, she has taken her training and preparations very seriously.

“It’s a tremendous honor for me to represent my country, the Kingdom of Cambodia, in the upcoming Miss Earth 2018 in Manila, Philippines. I can’t even begin to describe how I’m feeling. I’m very excited and focused on making my countrymen very proud,” she said.

Asked if she has a message for her fellow Cambodians, she said “I thank my fellow Cambodians, everyone, who has supported me since the beginning of my journey. You’re the reason why I’m working hard every day, and I can’t wait to make you all proud,” she said.

“I also want to send a message to young people who are experiencing hardships in life. Don’t be discouraged. Work hard and study hard, and you will fulfill your dreams someday. I believe in you,” she added.

Photography by: Vega Roxas Jayson
Hair and Makeup by: Syna Styling
Location: Arise Agency Studio

For news and updates on Miss Earth Cambodia, you may visit:

• Website: www.misscambodia.org
• Facebook: www.facebook.com/missearthcambodiaofficial
• Instagram: www.instagram.com/misscambodiaorg
• YouTube: www.youtube.com/misscambodiaorg
• Twitter: www.twitter.com/misscambodiaorg

#MissEarth2018 #EarthWarriorCambodia #MissEarthCambodia2018


Leave a Reply

Your email address will not be published. Required fields are marked *