Sihanoukville Province – Established in June 1955 and named in honor of former King Norodom Sihanouk, the province has a distinct economic character from its transport and logistics industry, manufacturing, agriculture & fishery, textile, real estate and growing tourism industry. It is located Southwest of Cambodia and is home to white sand beaches, tropical islands and mangrove jungles of Ream National Park.
ខេត្តព្រះសីហនុ បង្កើតឡើងក្នុងខែមិថុនា ឆ្នាំ ១៩៥៥ និងត្រូវបានដាក់ឈ្មោះរបស់មហាវីរៈក្សត្រព្រះបាទនរោត្តមសីហនុ ខេត្តជាប់សមុទ្រមួយនេះ មានសកម្មភាពសេដ្ឋកិច្ចពិសេសប្លែកពីខេត្តដទៃ ដូចជាឧស្សាហកម្មដឹកជញ្ជូនទំនិញ ការផលិត កសិកម្ម ការនេសាទ វាយនភណ្ឌ អចលទ្រព្យ និងទេសចរណ៍ ជាដើម ខេត្តព្រះសីហនុ ស្ថិតនៅទិសនីរតីនៃប្រទេសកម្ពុជា និងមានវាយខ្សាច់ពណ៌ធម្មជាតិស្អាតដាច់គេក្នុងពិភពលោកដែលមានកោះដ៏ស្រស់ស្អាតជាច្រើន និងឧទ្យានជាតិរាមដែលមានព្រៃលិចទឹកដ៏ទាក់ទាញ

 Preah Sihanouk, also known as Kompong Som, is a coastal city and popular destination for both local and international tourists. Sihanouk International Airport, the third international airport in the country, finally catered to more flights in 2011 bringing more tourists from different cities here and abroad. This famous seaside playground offers a wide range of activities from swimming, snorkeling and island-hopping. Popular white sand beachfronts include Otres Beach, Ochheuteal Beach, Serendipity Beach and many others. This is the reason why Cambodia has been elected a member of the Most Beautiful Bays in the World Club.

ខេត្តព្រះសីហនុ ឬកំពង់សោម គឺជាទីក្រុងជាប់សមុទ្រ និងជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយមួយសម្រាប់ទេសចរជាតិ និងអន្តរជាតិ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ គឺជាព្រលានយន្តហោះធំចំណាត់ថ្នាក់លេខ ក្នុងប្រទេសកម្ពុជាដែលមានជើងហោះហើរជាច្រើនក្នុងឆ្នាំ ២០១១ ដែលបាននាំភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តជាច្រើន ភ្ញៀវទេសចរអាចរីករាយជាមួយសកម្មភាពសប្បាយៗជាច្រើននៅក្នុងខេត្តជាប់មាត់សមុទ្រដ៏ទាក់ទាញមួយនេះ ដូចជាហែលទឹកកម្សាន្ត ហែលទឹកនៅបាតសមុទ្រ និងការលោតទឹកលេងកម្សាន្តនៅលើកោះ ។ល។ លើសពីនេះទៅទៀត ឆ្នេរខ្សាច់ដ៏សស្រស់ស្អាត ដូចជាឆ្នេរអូត្រេះ ឆ្នេរអូឈើទាល និងឆ្នេរដ៏ស្រស់ស្អាតជាច្រើនទៀត ក៏នឹងធ្វើឲ្យភ្ញៀវទេសចរចាប់ចិត្តផងដែរ ហេតុដូច្នេះហើយបានជាព្រះរាជាណាចក្រកម្ពុជាត្រូវបានបោះឆ្នោតជាប់ជាប្រទេសដែលមានឆ្នេរស្អាតជាងគេបំផុតនៅក្នុងពិភពលោក

 

The first lined-up Pageant Activity of Miss Cambodia 2016 Beauty of my Kingdom is the Eco-Tourism Promotions. After the long road trip and bus ride, the girls paid respect and prayers at Lok Yeay Mao Pichnil then they finally arrived in the destination at sunset. Independence Hotel, Resort & Spa, Cambodia Premier Beach Destination, hosted the 2-night stay of the 20 lovely candidates. They were warmly welcomed and excited to take comfort at this architectural wonder. An elegant past in a scenic modern setting, it has been a four-star beacon of comfort and luxury and style that matched and attracted visiting dignitaries such as Jacqueline Kennedy, America’s first lady.

សកម្មភាពទី របស់កញ្ញាឯកកម្ពុជា ២០១៦ សម្រស់ព្រះរាជាណាចក្រនៃខ្ញុំគឺការលើកកម្ពស់អេកូ-ទេសចរណ៍ បន្ទាប់ពីធ្វើដំណើរឆ្ងាយតាមរថយន្តក្រុង កញ្ញាឯករបស់យើងបានចុះគោរព និងបួងសួងសុំសេចក្តីសុខនៅកន្លែងលោកយាយម៉ៅពេជ្រនិល បន្ទាប់មកពួកគេក៏មកដល់នៅពេលល្ងាចដោយសុវត្ថិភាព សណ្ឋាគារ រមណីយដ្ឋាន និងមណ្ឌលស៉្បាឯករាជ្យ បានផ្តល់កន្លែងស្នាក់នៅ យប់ដល់កញ្ញាឯក ២០ ស្រស់ស្អាតទាំង ២០ រូបរបស់យើង ពួកគេ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយយ៉ាងខ្លាំងជាមួយផាសុកភាព និងសេវាកម្មនៅសណ្ឋាគារនេះ រចនាបថ និងការរចនាបែបបុរាណនៅក្នុងទីតាំងដែលមានទេសភាពស្រស់ស្អាតរបស់សណ្ឋាគារប្រណីតលំដាប់ផ្កាយ មួយនេះ បានទាក់ទាញជនល្បីៗជាច្រើន ដូចជាកញ្ញា Jacqueline Kennedy ដែលជាស្ត្រីអាមេរិកាំងទី ជាដើម

 

The sun, sea and sand were perfect backdrops for the fun-filled outdoor activities as they did their beach pictorials and on-site interviews. Girls came out in their Mugigae Floral Beach Dresses. It was surely a remarkable experience of the candidates having more relaxing time and bonding moments. Eco-Tourism awareness gave each candidate the idea of what Beauty of my Kingdom is all about.

ព្រះអាទិត្យ សមុទ្រ និងខ្សាច់ គឺប្រៀបដូចជាផ្ទាំងរូបភាពដ៏ស្រស់ស្អាតសម្រាប់ការថតរូបដាក់ក្នុងទស្សនាវដ្តី/កាសែត និងការសម្ភាសន៍សម្រាប់កញ្ញាឯករបស់យើង កញ្ញាឯករបស់យើង បានដើរចេញមកជាមួយសម្លៀកបំពាក់ឈុតសមុទ្រ Mugigae Floral Beach Dress ដ៏ទាក់ទាញប្លែកភ្នែក វាគឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ពួកគេ! ការលើកកម្ពស់អេកូ-ទេសចរណ៍របស់កញ្ញាឯករបស់យើង បានផ្តល់គុណតម្លៃយ៉ាងខ្លាំងដល់សម្រស់ព្រះរាជាណាចក្រនៃខ្ញុំ

 


Leave a Reply

Your email address will not be published. Required fields are marked *